គេហទំព័រ www.kimsrunnews.com ដំណើរការតាមប្រកាសលេខ ២២៥ ព.ម ប្រក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
គេហទំព័រ KIM SRUN យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សម្តេចតេជោ អញ្ជើញគាល់សួរសុខទុក្ខព្រះមហាក្សត្រ ខណៈព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើងច្រើន


ប៉េកាំង៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ (ម៉ោងនៅក្រុងប៉េកាំង) សម្តេចបានចូលគាល់សួរសុខទុក្ខព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។

សម្តេចតេជោ បានបញ្ជាក់ថា ព្រះរាជសុខភាពព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានប្រសើរឡើង ហើយព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយសម្តេចតេជោ ជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា តាមរយៈសម្តេច, ព្រះករុណា ព្រះមហាក្សត្រ សូមផ្ញើ
ការ​សាកសួរសុខទុក្ខ និងប្រគេនពរ ចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដោយការនឹករលឹក។

សូមបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានយាងវះកាត់ព្រះរោគមហារីកក្រពេញប្រូស្តាតនៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២០ ខែមេសា ម្សិលមិញនេះ។ ការវះកាត់នោះ បានទទួលជោគជ័យ ៕
Previous Post Next Post